Monday, April 16, 2012

ការប្រើប្រាស់ Khmer Unicode In Android Phone

ការប្រើប្រាស់ Khmer Unicode In Android Phone

     វិធីក្នុងការ​ Install រឺបញ្ចូល Khmer Unicode ទៅក្នុង ទូរស័ព្ទ Android Phone គឺមាន​វិធីច្រើនណាស់​ប៉ុន្តែ ភាគច្រើនគេនិយមប្រើ វិធី Root ទូរស័ព្ទដើម្បីបញ្ចូល Font ប៉ុនែ្តវីធីនេះគឺលំបាកធ្វើខ្លាំងណាស់ និង​ វិធីមួយទៀតគឺយើងគ្រាន់ Install app ( Khmer.apk ) ជាការ​ស្រាច ប៉ុន្តែ Version Android ត្រូវមាន​ដល់ 2.3.6 ឡើងទៅ ​រឺ ត្រូវ មាន Font Style នៅក្នុង Display or Screen (ក្នុង Menu Setting)​ ហើយវិធីនេះ​ពុំបាច់ត្រូវ​ការ Root នោះទេ ប៉ុន្តែ កម្មវិធីនេះអាចមើលឃើញ Font Khmer ប្រហែល 70% ប៉ុណ្ណោះ ព្រោះ ជើង​ព្យញ្ជនៈមើលមិនឃើញនោះទេ​​ ប៉ុនែ្តយើងអាចអានអក្សរខ្មែរដាច់ យល់ដែរ
     ឧទាហណ៍ៈ  សំរាប់កូនខែ្​រទាំងអស់គ្​នា (ខែ្​ម = ខ្មែរ) (គ្​នា = គ្នា)

     ហើយកម្មវិធីនេះបានត្រឹមតែអោយយើង មើលឃើញអក្សរខ្មែរនៅពេលបើកគេហទំព័រជា​ភាសា​ខ្មែរប៉ុណ្ណោះ

 download khmer.apk

     របៀបប្រើប្រាស់

- Install app (khmer.apk)
- ចូលទៅកាន់ Setting > Display > Font style
- ត្រូវជ្រើសរើសយក ពុម្ភអក្សរខ្មែរ ( Khmer )
- សូម Restart ​ទូរស័ព្ទរបស់អ្នក
-​ អ្នកនិងអាច បើក គេហទំព័រ ជាភាសាខ្មែរបាន​
- ដើម្បីសរសេរអក្សរខ្មែរបានយើងត្រូវប្រើ keyboard khmer ទើប​អាចសរសេរបាន
- Keyboard khmer នៅក្នុងទូរស័ព្ទ Android មាន​ពីរគឺ Phum Keyboard and MultiLing Keyboard (ប្រើមួយណាក៏បានដែរ ល្អនិងងាយស្រួលដូចគ្នា
-  យើងអាច Download Keyboard ទាំងនេះបាននៅក្នុង Android Market
     ប្រសិនបើអ្នកទាំងអស់គ្នាចង់បានរឺមានបញ្ហារឺមានសំនួរចង់សួរសូមទំនាក់ទំនងមកខ្ញុំបាទតាម​រយៈ  sambathchy.chy@gmail.com

No comments:

Post a Comment