Monday, April 16, 2012

ដំណោះស្រាយបញ្ហាក្នុងការ Log in និង​ Sign up មិនបាន​នៅក្នុង Android Market របស់ Android Phone

ដំណោះស្រាយបញ្ហាក្នុងការ Log in និង​ Sign up មិនបាន​នៅក្នុង Android Market របស់ Android Phone
     ក្នុងបញ្ហាការ Log in​ រឺ Sign up របស់ Android Market គឺតែងជួបប្រទះការ eror network  connection ក្នុងពេល Log in រឺ​ Sign up បើទោះបី Internet ទូរស័ព្ទរបស់យើងដើរតាមធម្មតាក៏ដោយ​ ប៉ុន្តែអោយតែ​យើង Log in រឺ Sign up តែងចេញមកថា​ eror network connection វាជាបញ្ហាមួយតែងជួបប្រទះនៅក្នុង Android Market
     មូលហេតុដែលបណ្តាលអោយមានបញ្ហាបែបនេះភាគច្រើនមកពី​ Android Market បាន​ update ដោយ​ automatic ទើបវាមិនអាច connect ដល់ Server Internet បាន

ដំណោះស្រាយបញ្ហានេះ

-​ មុន​ដំបូងត្រូវចូលទៅក្នុង Setting > Application > Manage App
- ចុចប៊ូតុង Menu ដែលនៅខាងឆ្វេង​ > Filter > ALL
- ស្វែងរកកម្មវិធី Market  ដែលនៅក្នុង Manage App នេះ
-​ រួចចុចលើ Market នោះ
- រួចចុច Uninstall updates និង​ចុច Clear data or Clear Cache និង​ចុច Force stop
- ត្រូវប្រយ័ត្នកុំច្រឡំចុច Uninstall កម្មវិធី ទៅនិង Uninstall updates អោយសោះ  ព្រោះពីរនឹងគឺខុស​ពី​គ្នា​ឆ្ងាយ​ណាស់ ប្រសិនចុច Uninstall កម្មវិធីគឺមានន័យថា​លុបកម្មវិធីចោល​ហើយពិបាក​ក្នុងការ​ស្វែង​រកនិង Install​ កម្មវិធីឡើងវិញ​ណាស់
- ប្រសិនបើគ្នានពាក្យថា Uninstall updates និង Clear data or Clear cache ទេ យើងគ្រាន់តែចុច Force stop បានហើយ
- រួចត្រូវចេញពី Menu Setting វិញ
- បនា្ទប់មកត្រូវចូលទៅកាន់ Menu Setting ម្តងទៀត​ > Accounts & sync > Tick(ធីក) The Background Data Box
- រួចចូលទៅក្នុង​កម្មវិធី Android Market រួច Log in រឺ Sign up ជាការស្រាច

     ប្រសិនបើអ្នកទាំងអស់គ្នាចង់បានរឺមានបញ្ហារឺមានសំនួរចង់សួរសូមទំនាក់ទំនងមកខ្ញុំបាទតាម​រយៈ  sambathchy.chy@gmail.com

No comments:

Post a Comment